១៦ ម៉ូឌុលស្តង់ដារគ្រប់គ្រងសាលារៀន
ព័ត៌មានលម្អិតអំពីមុខងារ រចនាសម្ព័ន្ធទិន្នន័យ ក្បួនផ្ទៀងផ្ទាត់ និងឯកសារកូដនៅគ្រប់ ១៦ ម៉ូឌុល។
ផ្ទាំងគ្រប់គ្រងទូទៅ និងស្ថិតិផ្ទាល់
មជ្ឈមណ្ឌលបញ្ជាការផ្តល់ស្ថិតិជាក់ស្តែងលើសិស្ស ចំណូល-ចំណាយ វត្តមានប្រចាំថ្ងៃ និងអត្រាសិស្សប្រុស-ស្រី។
ប្រព័ន្ធគ្រប់គ្រងព័ត៌មានសិស្ស
គ្រប់គ្រងព័ត៌មានសិស្ស ៣៦០ ដឺក្រេ ចាប់ពីការចុះឈ្មោះចូលរៀន រហូតដល់បញ្ចប់ការសិក្សា។
កន្លែងគិតប្រាក់ និង KHQR បាគង
គិតថ្លៃសិក្សា គិតប្រាក់តាមថ្ងៃចូលរៀន បញ្ចុះតម្លៃបងប្អូន និងទូទាត់ប្រាក់តាម KHQR បាគង។
បញ្ជីគណនេយ្យទូទៅ និងថ្លៃចំណាយ
កត់ត្រាចំណូល-ចំណាយទូទៅ គ្រប់គ្រងគណនីធនាគារ និងរបាយការណ៍ហិរញ្ញវត្ថុផ្លូវការ។
ហាងលក់សម្ភារ និងឯកសណ្ឋានសាលា
គ្រប់គ្រងការលក់ឯកសណ្ឋាន សៀវភៅសិក្សា និងសម្ភារសិក្សាផ្សេងៗជាមួយប្រព័ន្ធស្កេនបាកូដ។
ប្រព័ន្ធពិន្ទុ និងព្រឹត្តិបត្រពិន្ទុ
បញ្ចូលពិន្ទុតាមកម្មវិធីជាតិក្រសួងអប់រំ គណនាមធ្យមភាគ និងចំណាត់ថ្នាក់ស្វ័យប្រវត្តិ។
កម្មវិធីភាសាអង់គ្លេស និងអន្តរជាតិ
គ្រប់គ្រងកម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីអន្តរជាតិជាមួយប្រព័ន្ធក្រេឌីត។
ទ្វារស្កេនកាត RFID និងវត្តមានសិស្ស
កត់ត្រាវត្តមានពេលចេញ-ចូលទ្វារសាលាដោយស្កេនកាត ជាមួយល្បឿនលឿនក្រោម ១៥០ មីលីវិនាទី។
ប្រព័ន្ធគ្រប់គ្រងរថយន្តសាលា និង GPS
កំណត់ខ្សែរត់រថយន្ត ចំណតលើផែនទី GPS និងកត់ត្រាសិស្សឡើង-ចុះពីរថយន្ត។
ផ្ទៀងផ្ទាត់អ្នកមកទទួលសិស្ស
ការពារសុវត្ថិភាពសិស្សពេលចេញទៅផ្ទះ ដោយផ្ទៀងផ្ទាត់រូបថតអ្នកមកទទួលសិស្សជាក់ស្តែង។
ប្រព័ន្ធបុគ្គលិក និងវត្តមានគ្រូបង្រៀន
គ្រប់គ្រងព័ត៌មានបុគ្គលិក កិច្ចសន្យាការងារ វត្តមាន និងការស្នើសុំច្បាប់ឈប់សម្រាក។
កាលវិភាគបង្រៀន និងបន្ទប់រៀន
រៀបចំកាលវិភាគបង្រៀន ចាត់តាំងបន្ទប់រៀន និងការពារការជាន់ម៉ោងគ្រូបង្រៀន។
បណ្ណាល័យសាលា និងខ្ចីសៀវភៅ
គ្រប់គ្រងបញ្ជីសៀវភៅបណ្ណាល័យ ការខ្ចី-សង និងការផាកពិន័យពេលយឺតកាលកំណត់។
ស្លាយចែកសញ្ញាបត្រលើឆាករហ័ស
បង្កើតស្លាយ PowerPoint ស្វ័យប្រវត្តិ ស្កេនបាកូដនៅជណ្តើរឆាកលោតស្លាយភ្លាមៗលើអេក្រង់ធំ។
ឧបករណ៍គ្រប់គ្រងឯកសារ PDF
បញ្ចូលឯកសារ PDF ចូលគ្នា កាត់ទំព័រ ដាក់ត្រាសាលា និងចាក់សោរការពារឯកសារ។
កំណត់សិទ្ធិប្រើប្រាស់ និងសុវត្ថិភាព
បែងចែកសិទ្ធិប្រើប្រាស់ ១២ កម្រិត ការពារទិន្នន័យសម្ងាត់ និងតាមដានរាល់សកម្មភាពក្នុងប្រព័ន្ធ។